Liverpool ត្រូវប្រជែងជាមួយក្លឹបធំៗជាច្រើន ដើម្បីទិញយក Julian Brandt

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Liverpool បានចូលរួមប្រជែងក្នុងការចុះកុងត្រាយកខ្សែបម្រើរបស់ក្លឹប Borussia Dortmund គឺ Julian Brandt។

កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានក្លាយជាប្រធានបទក្តៅនៅក្នុងរដូវកាលនេះ ក្រោយរកបាន ៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ៥ដង នៅគ្រប់ព្រត្តិការណ៍ទាំងអស់។ ក្លឹប Liverpool នឹងត្រូវចូលរួមប្រជែងជាមួយនឹង Arsenal, Manchester City និង Newcastle ក៏ដូចក្លឹបផ្សេងទៀត ខណៈពេលក្លឹប Dortmund ត្រៀមនឹងបន្តកុងត្រាថ្មីអោយកីឡាកររូបនេះ៕

Previous articleក្រោយមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លឹប Man Utd រួច!! Al Thani ត្រៀមដាក់សំណើរទិញជាលើកទី២
Next articleលទ្ធផលចាប់ឆ្នោត វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ចេញមកហើយ