Real Madrid ត្រៀមផ្តល់កុងត្រាថ្មីដល់កីឡាករ Diaz

បរទេស​​៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានរៀបចំនៅការងារលម្អិតចុងក្រោយក្នុងការដាក់សំណើរបន្តកុងត្រាថ្មីសម្រាប់កីឡាករ Brahim Diaz នៅខែក្រោយ។

កីឡាករ Diaz កំពុងត្រូវបានខ្ចីជើងទៅលេងនៅ AC Milan ហើយគាត់ក៏បានបង្ហាញភាពចាប់អារម្មណ៍ដល់គណៈគ្រប់គ្រង់ក្លឹប Madrid ផងដែរ។ កុងត្រារបស់គាត់នឹងចប់នៅខែមិថុនាខាងមុខ ប៉ុន្តែក្លឹបយក្សនៅអេស្ប៉ាញមួយនេះ សង្ឃឹមថាអាចរក្សាគាត់ និងដាក់គាត់អោយលេង Pre-Season។

គួរបញ្ជាក់ក្លឹប Milan មានជម្រើសក្នុងការទិញ Diaz ក្នុងតម្លៃប្រមាណ ២២លានអឺរ៉ូ ប៉ុន្តែមិនដឹងថាទម្រង់លេងរបស់គាត់តែសាកសមនឹងតម្លៃនេះ ឫអត់៕

Previous articleលទ្ធផលចាប់ឆ្នោត វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ចេញមកហើយ
Next articleReal Madrid អាចយកខ្សែប្រយុទ្ធម្នាក់នេះមកជួយ Benzema