Man Utd អាចនឹងប្រើវិធីសាស្ត្រមួយនេះ ដើម្បីផ្ទេរយក Gravenberch

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Blid បានអោយដឹងថាក្លឹប Bayern ពិតជាចាប់អារម្មណ៍ចង់បាននៅកីឡាករ McTominay របស់ក្លឹប United ខណៈលោក Thomas Tuchel ចង់ពង្រឹងនៅតំបន់បម្រើ។ ស្របពេលជាមួយនឹងគ្នានេះក្លឹប United ក៏កំពុងសម្លឹងឃើញកីឡាករវ័យ ២១ឆ្នាំ Gravenberch ខណៈលោក Erik ten Hag ក៏ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួនផងដែរ។

ក្នុងនោះ ខាងក្លឹប Man Utd កំពុងតែសម្លឹងរកមើលខ្សែបម្រើថ្មីនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ ហើយក្លឹបក៏មានព័ត៌មានចចាមអារាមយ៉ាងខ្លាំងជាមួយនឹងកីឡាករ Sofyan Amrabat របស់ Fiorentina។ បច្ចុប្បន្នក្រុមរបស់លោក Ten Hag បាននឹងកំពុងពឹងផ្អែកលើកីឡាករ Casemiro។

គួរបញ្ជាក់ថា កីឡាករ Gravenberch អាចនឹងលេងបានច្រើននៅ Old Trafford ជាជាងនៅ Allianz Arena ប៉ុន្តែកីឡាករទាមទារនៅប្រាក់ឈ្នួលខ្ពស់ ជាង McTominay៕

Scott McTominay Ryan Gravenberch

Previous articleBayern ចង់បានកីឡាកររបស់ Chelsea មកជំនួសកន្លែង Pavard
Next articleខ្សែបម្រើ Hojbjerg របស់ Spurs កំពុងធ្វើអោយក្លឹបយក្សនៅអង់គ្លេសមួយចាប់អារម្មណ៍