បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប PSG កំពុងសម្លឹងរកមើលផ្លូវក្នងការផ្ទេរយកខ្សែការពារ Benjamin Pavard របស់ក្លឹប Bayern Munich នៅក្នុងពេលទីផ្សារដោះដូររដូវក្តៅបើក ដើម្បីយករូបគេមកពង្រឹងនៅតំបន់ការពាររបស់ខ្លួន។
កុងត្រារបស់ Pavard នឹងផុតនៅឆ្នាំ២០២៤ ហើយនៅពេលគាត់កំពុងពិចារណាអំពីអនាគតរបស់ខ្លួនថាគួរបន្តនៅ Bayern Munich ឫក៏ចាកចេញទៅស្វែកក្លឹបថ្មីនៅឆ្នាំក្រោយ៕