City អាចនឹងលក់ Cole Palmer ប៉ុន្តែត្រូវបានតម្លៃមួយនេះសិន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City សម្លឹងរកមើលកញ្ចប់ថវិកា ៤៥លានផោន ពីក្លឹប Chelsea សម្រាប់ការផ្ទេរកីឡាករ Cole Palmer។ ក្លឹបតោខៀវកំពុងស្ថិតនៅលើទីផ្សារ ដើម្បីស្វែងរកនៅខ្សែប្រយុទ្ធបន្ថែមទៀត ហើយក្នុងនោះពួកគេបានសម្លឹងឃើញកីឡាករដល់ទៅ ១០នាក់ ប៉ុន្តែ Palmer គឺជាជម្រើសអទិភាពរបស់ពួកគេ។

ប្រភពដដែរបានបន្ថែមទៀតថាកីឡាករវ័យ ២១ឆ្នាំរូបនេះ បានបើកចំហរក្នុងការផ្ទេរពី Etihad ទៅកាន់ Stamford Bridge ជាពិសេសជាមួយនឹងបំណង់ដែលក្លឹប Chelsea ចង់ចុះហត្ថលេខាយករូបគាត់។ ខាងក្លឹបទាំង២ នៅតែបន្តធ្វើការពិភាក្សាចំពោះការផ្ទេរមួយនេះ ខណៈក្លឹបតោខៀវមានការជឿជាក់ថាអាចយកបាន Cole Palmer៕

Previous articleលេងមែនទែនហើយនេះ!! ក្លឹបនៅអារ៉ាប៊ីសាអូឌីត ដាក់គោលដៅយកកីឡាករ Liverpool ម្តង ៣នាក់
Next articleភ្នំពេញក្រោនយកបាន៣ពិន្ទុពីក្រុមទ័ព យ៉ាងលំបាកនៅក្នុងសប្តាហ៍ទី៣