មកដឹងកញ្ចប់ថវិកាចុងក្រោយ ដែលក្លឹប Al-Ittihad សុំទិញ Salah ពី Liverpool

បរទេស៖ ក្លឹបហង្សក្រហម Liverpool ធ្លាប់បានធ្វើការបដិសេធនៅសំណើរតម្លៃ ១៥០លានផោនម្តងរួចហើយសម្រាប់ការចង់បានកីឡាករជម្រើសជាតិអេហ្សិប។ សំណើរមួយនេះបានដាក់នៅពេលដែលទីផ្សារដោះដូររដូវក្តៅមិនទាន់បិទ។ ដោយក្លឹបនៅមជ្ឈិមបូព៌ានៅតែចង់បានកីឡាករ Salah ហើយការដាក់សំណើរទៅកាន់ក្លឹប Liverpool ជាបន្តបន្ទាប់ គឺចង់ដឹងថាតែក្លឹបមួយនេះ ចង់លក់ Salah ក្នុងតម្លៃប៉ុន្មាន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថា ក្លឹប Al-Ittihad ក៏ធ្លាប់ដាក់សំណើរដែលមានតម្លៃ ១៧០លានផោននៅតុ សម្រាប់អោយក្លឹប Liverpool ធ្វើការពិចាណារផងដែរ។ ហើយពេលនេះ ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ បានតំឡើងនៅសំណើររបស់ខ្លួនដល់ទៅ ២១៥លានផោន។

ដោយក្នុងនោះ សម្រាប់ប្រាក់ឈ្នួលរបស់ Salah វិញ គឺគាត់អាចទទួលបានរហូតដល់ទៅ ២.៤៥លានផោន ក្នុងមួយសប្តាហ៍។ ជាមួយគ្នានោះ កុងត្រារបស់ Salah នឹងត្រូវរួមបញ្ចូលចូលទាំងប្រាក់លើកទឹកចិត្ត, ភាគរយៈដែលបានពីការលក់អាវរបស់គាត់, ប្រាក់រង្វាន់ ៥៥០០០ផោន ក៏ដូចជាតួនាទីជាឯកអគ្គរដ្ឋទូតអោយក្រុមហ៊ុនធំៗចំនួនបីផ្សេងទៀត។

គួរបញ្ជាក់ថា លោក Jurgen Klopp ធ្លាប់បានអះអាងថា កីឡាករ Salah មិនមែនសម្រាប់លក់ទេ ហើយជំហរមួយនោះទំនងជាមិនមានភាពធូរស្រាលផងដែរ។ ដោយសារតែក្លឹប Liverpool មិនអាចស្វែងរកនៅអ្នកមកជំនួសកន្លែងរបស់ Salah បាននោះទេ ប្រសិនជាក្លឹបអនុញ្ញាតអោយគាត់ចាកចេញមែន៕

Previous articleAntony ត្រូវដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីលភ្លាមៗ ដោយសារតែបញ្ហាមួយនេះ
Next articleកីឡាការិនីឆ្នើម ២រូបនេះ ជាបេក្ខភាពដំបូងគេ ក្នុងការឆ្លាក់រូបសំណាកលើផ្ទាំងប្រវត្តិសាស្ត្រនៃវិមាន ឈ្នះ ឈ្នះ