កីឡាករ Donyell Malen កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបធំនៅ EPL

នេះបើយោងតាមការចេញផ្សាយរបស់ Sport BILD បានអោយដឹងថាក្លឹប Liverpool អាចនឹងត្រូវចំណាយយ៉ាងតិច ៦០លានអឺរ៉ូ សម្រាប់កីឡាករ Donyell Malen របស់ក្លឹប Borussia Dortmund។

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានទាក់ទាញនៅក្រសែភ្នែករបស់ក្លឹបនៅតំបន់អឺរ៉ុបជាច្រើន ក្រោយគាត់រកបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៥ប្រកួតនៅ Bundesliga។

គួរបញ្ជាក់ថាហង្សក្រហមបានចាប់អារម្មណ៍ទៅលើរូបគាត់ចាប់តាំងពីគាត់មិនទាន់ចូលរួមជាមួយ Borussia Dortmund មកម្ល៉េះ៕

Previous articleកីឡាករវ័យ ១៨ ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពី Man utd និង​ Barcelona
Next articleអនាគតរបស់ Frenkie de Jong ត្រូវបានលាតត្រដាង