Lionel Messi បានបញ្ចុះបញ្ចូលម្ចាស់ពាន Ballon d’or មកចូលរួម Inter Miami

បរទេស៖ Lionel Messi បានបញ្ជាក់អំពីការចាប់អារម្មណ៍ចង់បាន Luka Modric មកធ្វើជាមិត្តរួមក្រុមនៅក្លឹប Inter Miami។ លោក Pedja Mijatovic បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Madrid បានជួបជាមួយនឹងសហម្ចាស់របស់ក្លឹប Inter Miami គឺលោក David Beckham រួចហើយ និងមានការដាក់សំណើរសុំផ្ទេរនៅខែមករាខាងមុខ។

លោក Mijatovic បានប្រាប់ទៅកាន់ Cadena SER ថា “Messi ផ្ទាល់បានបង្ហាញនៅការចាប់អារម្មណ៍លើលទ្ធភាពផ្ទេរមួយនេះ។ កាលពីប៉ុន្មានថ្ងៃមុននៅប្រទេសក្រូអាត Modric បានជួបជាមួយនឹង Beckham ដោយពួកគេបានញាំអាហារជាមួយនឹងគ្នា”៕

Previous articleកីឡាករ AT Madrid រូបនេះដែលលោក Pep ចង់បាន
Next articleក្លឹប​ ២ នៅ Premier League ប្រាប់ថាចង់បាន Lautaro Martinez