ក្រុមហ៊ុន Ineos Group របស់លោក Sir Jim Ratcliffe កំពុងពិចារណា ថាតើត្រូវទិញភាគហ៊ុនភាគតិចនៅ Manchester United ដែឬទេ ?
គ្រួសារ Glazer ដែលបច្ចុប្បន្នជាម្ចាស់ក្លឹប បានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ Man United ខណៈដែលពួកគេស្វែងរកជម្រើសថ្មីជាយុទ្ធសាស្ត្រ។
ការដាក់លក់នោះនាំឱ្យមានការចាប់អារម្មណ៍ ប៉ុន្តែមានតែការផ្តល់ជូនពីរប៉ុណ្ណោះគឺ Ineos និង Qatar Sheikh Jassim bin Hamad Al Thani ។
ការដេញថ្លៃរវាងម្ចាស់ក្រុមហ៊ុនទាំងពីរត្រូវបានគេដឹងថា មានទឹកប្រាក់ប្រហែល 5 ពាន់លានផោន។
Sheikh Jassim តែងតែរក្សាការចាប់អារម្មណ៍ក្នុងការទិញក្លឹប 100% ។ ទោះយ៉ាងណាក៏ដោយ Ratcliffe បាននិយាយថា គាត់ចង់បានភាគច្រើននៅក្នុងភាគហ៊ុននោះ។
ប៉ុន្តែបន្ទាប់ពីប៉ុន្មានខែ អ្វីៗហាក់ដូចជាអសកម្មចំពោះរឿងនេះ ឥឡូវអ្នកជំនួញជនជាតិអង់គ្លេស Ratcliffe កំពុងគិតអំពីវិធីសាស្ត្រផ្សេង ដើម្បីអាចមានឈ្មោះជាម្ចាស់ភាគហ៊ុននៅក្នុងក្លឹប។
ការទិញភាគហ៊ុនមួយផ្នែកតូច Ratcliffe អាចចាត់ទុកវិធីសាស្ត្រនេះ ជាមធ្យោបាយដ៏ល្អបំផុតរបស់គាត់ ក្នុងការធានាភាពជាម្ចាស់ក្នុងរយៈពេលវែង។
ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យគ្រួសារ Glazer រក្សាភាគហ៊ុនដដែលរបស់ពួកគេនៅក្នុង Man United ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយនៅតែមិនច្បាស់លាស់ក៏ដោយ៕