ការដឹកនាំរបស់គ្រូបង្វឹក ២ រូបនេះមិនសូវខុសគ្នាទេ

បរទេស៖ ក្លឹប United បានចាញ់ជាលើកទី២ នៅក្នុងពាន Champions League ក្រោយក្លឹបមកពីតួកគីបានធ្វើការតាមពីក្រោយដល់ទៅ ២លើក ហើយឈានដល់ការយកឈ្នះនៅទឹកដី Old Trafford កាលពីយប់ថ្ងៃអង្គារ៍។

នៅក្នុងការប្រកួតកីឡាករ Casemiro ត្រូវបានបានបណ្តេញចេញនៅនាទី ៧៧ ក្រោយទទួលបានកាត់លឿង ២ដង ហើយទោះបីខ្សែប្រយុទ្ធ Rasmus Hojlund បានស៊ុតបញ្ចូល ២គ្រាប់ក៏ដោយ ប៉ុន្តែត្រូវបាន Wilfried Zaha, Kerem Akturkoglu និង Mauro Icardi បានស៊ុតវាយបកយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះវិញក្នុងលទ្ធផល ៣-២ ។ រំលឹកឡើងវិញក្លឹប United បានចាញ់ការប្រកួតដំបូងនៅ Champions League នៅរដូវកាលនេះ ដោយចាញ់ Bayern ក្នុងលទ្ធផល ៤-៣ ដែលបានធ្វើអោយក្លឹបបិសាចក្រហមស្ថិតនៅបាត់តារាង។

ការចាញ់នេះ កើតឡើងក្រោយក្លឹបទើបតែចាញ់ក្រុម Crystal Palace នៅ Premier League ដែលមានន័យថា United បានចាញ់ជាបន្តបន្ទាប់នៅក្នុងដីខ្លួនឯងជាលើកដំបូង ចាប់តាំងពីខែតុលា-វិច្ឆិកា ឆ្នាំ២០២១មក។ ក្នុងពេលនោះ ពួកគេចាញ់ Liverpool ៥-០ និង Man City ២-០ ដែលនេះជាការចាញ់ក្នុងផ្ទះ ២ដងបន្តគ្នាក្រោមការដឹកនាំរបស់លោក Solskjaer មុននឹងត្រូវបានក្លឹបបណ្តេញចេញ។ នៅពេលដែលគាត់បានបណ្តេញចេញ គឺក្លឹប Manchester United បានឈ្នះតែ ១ដងប៉ុណ្ណោះ ក្នុងការប្រកួត ៧ដង នឹងស្ថិតនៅក្នុងចំណាប់ថ្នាក់ទី៧ក្នុងតារាង ហើយនៅពីក្រោយក្រុមកំពូលតារាង ១២ពិន្ទុ។ ហើយនៅពេលនេះ ក្រុមលោក Erik ten Hag គឺស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ហើយនៅពីក្រោយក្រុមកំពូលតារាង ៩ពិន្ទុ។

គួរបញ្ជាក់ថា ៣ប្រកួតបន្ទាប់របស់ក្លឹប United ត្រូវជួបជាមួយនឹង Brentford នៅទឹកដីខ្លួនឯង, Sheffield United នៅក្រៅដី និង Copenhagen នៅទឹកដីខ្លួនឯង។

Previous articleទោះបីមានទំនាក់ទំនងល្អក៏មិនប្រាកដថា Sancho នឹងទៅវិញដែរ
Next articleអតីតគ្រូបង្វឹក Chelsea ទទួលបានសំណើពីក្លឹបនៅហូឡង់