ក្លឹបធំ ២ នៅ LaLiga ប្រជែងគ្នាចង់បាន Leroy Sane

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាក្លឹបយក្សនៅ La Liga ដែលមាន Barcelona និង Real Madrid កំពុងចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកកីឡាករស្លាបរបស់ក្លឹប Bayern Munich គឺកីឡាករ Leroy Sane។

កីឡាករ Sane ដែលបានទៅចូលរួមជាមួយនឹងក្លឹបនៅ Bundesliga កាលពីឆ្នាំ២០២២ ហើយមានកុងត្រាជាមួយនឹងក្លឹបដល់ឆ្នាំ២០២៥។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថាចង់ធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅក្នុងរដូវក្តៅឆ្នាំ 2024 ថាតើត្រូវបន្តកិច្ចសន្យារបស់គាត់ ឬស្វែងរកក្លឹបថ្មី៕

Previous articleArsenal បានចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Fiorentina
Next articleArteta ចង់នាំយកបងប្អូនភ្លោះ Jurrien Timber មក Arsenal