អតីតខ្សែប្រយុទ្ធ Liverpool បង្ហាញអារម្មណ៍សម្រាប់ការលេងនៅទឹកដី Anfield

បរទេស៖ កីឡាករវ័យ ៣៤ឆ្នាំ​ដែលបានចុះហត្ថលេខាផ្ទេរពីក្លឹប Newcastle មកកាន់ក្លឹប Liverpool នៅចុងម៉ោងនៃទីផ្សារដោះដូរកីឡាករឆ្នាំ២០១១ ដែលមានតម្លៃប្រមាណ ៣៥លានផោន។

កីឡាករ Andy Carroll បានប្រាប់ទៅកាន់សារព័ត៌មាន L’Equipe ថា “ចាប់តាំងពីក្លឹប Liverpool បានដាក់សំណើរមិនគួរអោយជឿនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ខ្ញុំបានគិតថាខ្លួនឯងកំពុងនៅក្នុងឧទ្ធម្ភាគចក្រ ដោយមិនយល់ពីមូលហេតុពិតប្រាកដ។ ខណៈដែលខ្ញុំរងរបួស ខ្ញុំចាំថាសង្ឃឹមថានឹងបរាជ័យផ្នែកវេជ្ជសាស្ត្ររបស់ខ្ញុំ”។

កីឡាករ Carroll បានបន្ថែមទៀតថា “កាលមកលេងនៅទឹកដី Anfield វាបានជួយអោយខ្ញុំរីកចម្រើន ដោយការនាំខ្ញុំចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន ពីព្រោះតែខ្ញុំមិនដឹងអ្វីអំពីជីវិត និងបាល់ទាត់នោះទេ នៅពេលដែលក្លឹប Newcastle”៕

Previous articleមិនធម្មតាលោក David Moyes បានបំបែកកំណត់ត្រាថ្មីសម្រាប់ West Ham
Next articleលោក Jurgen Klopp នៅតែត្រូវការខ្សែបម្រើបន្ថែមទៀត