Bellingham បានបន្តធ្វើអោយមានរឿងភ្ញាក់ផ្អើលនៅ Real Madrid

បរទេស៖ កីឡាករ Bellingham បានបន្តធ្វើអោយមានរឿងភ្នាក់ផ្អើលនៅទឹកដី Bernabeu ដោយអាចរកបាន ២គ្រាប់ នៅក្នុងជំនួបដែលក្លឹប Real Madrid យកឈ្នះ Osasuna ក្នុងលទ្ធផល ៤ទល់នឹង០ កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ ២០ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ១០ដងដំបូងរបស់ខ្លួនសម្រាប់ក្លឹប ដែលបានធ្វើអោយតាមស្នើមនឹងកំណត់ត្រារបស់ Ronaldo កាលពីឆ្នាំ២០០៩។

ក្រោយចប់ការប្រកួតលោក Carlo Ancelotti បាននិយាយថា “Bellingham អាចស្វែងរកនៅឪកាសជាច្រើនក្នុងការប្រយុទ្ធ ហើយជាការពិតគាត់មិនមានតំណែងច្បាស់លាស់ណាមួយនៅលើទីលាននោះទេ។ គាត់បានធ្វើអោយគួរប្រជែងមានគ្រោះថ្នាក់យ៉ាងច្រើន ហើយគ្មាននរណាម្នាក់រំពឹងទុកអំពីកម្រិតរបស់គាត់ក្នុងការស៊ុតបញ្ចូលទីនោះទេ។ វាមានភាពងាយស្រួលណាស់ក្នុងការសិក្សា និងវិភាគអំពីកីឡាករដែលមានតំណែងច្បាស់លាស់នៅលើទីលាន ប៉ុន្តែមិនមែនគាត់នោះទេ។ ដូច្នេះ វាជាការពិតណាស់ ដែលវាពិបាកសម្រាប់ការពារនៅការប្រយុទ្ធរបស់គាត់”៕

Previous articleគ្រូបង្វឹក​ក្រុម​មាន់​ខ្នាយ​មាស ក៏ចង់អោយដក VAR ចេញដែរ
Next articleក្លឹបយក្សនៅ Serie A ពេញចិត្តកីឡាករ Sancho