Thomas Partey អាចនឹងពិបាកចាកចេញពី Arsenal ក្រោយជួបបញ្ហានេះ

បរទេស៖ Thomas Partey កាន់តែខិតជិតក្នុងការចាកចេញពីក្លឹប Arsenal នៅទីផ្សារដោះដូរនាខែមករាខាងមុខនេះហើយ ហើយនៅពេលនេះគាត់បានជួបនឹងបញ្ហារបួសផ្សេងមួយទៀត ដែលត្រូវបានបញ្ជាក់អោយលោក Mikel Arteta។

នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករខាងលើបានជួបនឹងបញ្ហារបួសខ្នង ដែលកត្តានេះបានធ្វើអោយក្លឹបកាំភ្លើងអាចនឹងពិបាកក្នុងការដាក់លក់គាត់នៅទីផ្សារដោះដូរខាងមុខ ដែលនឹងរារាំងផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Douglas Luiz ឬ Martin Zubimendi ផងដែរ៕

Previous articleខ្សែបម្រើ Julian Brandt កំពុងតែទាក់ទាញក្លឹបនៅ Premier League
Next articleកីឡាករវ័យ ១៧ឆ្នាំរបស់ PSG បាននឹងកំពុងធ្វើអោយក្លឹបយក្សនៅអង់គ្លេសស្រក់ទឹកមាត់