តោះមកដឹងតម្លៃខ្លួន ដែលក្លឹប Napoli ដាក់លក់ខ្សែប្រយុទ្ធ Victor Osimhen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ FootMercato បានអោយដឹងថាក្លឹប Napoli បានដាក់តំលៃ ១៥០លាអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Victor Osimhen ហើយពួកគេក៏មិនទទួលយកតម្លៃណាមួយដែលទាបជាងនេះផងដែរ។ តាមប្រភពដដែរបានបន្ថែម ខណៈពេលដែលកីឡាករសញ្ជាតិនីហ្សេរីយ៉ា នៅលស់កុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ ២០២៥ក៏ដោយ ក៏គាត់អាចនឹងចាកចេញពីទឹកដីអ៊ីតាលីនៅរដូវក្តៅនេះ។

ទាំងក្លឹប Chelsea និង Manchester United កំពុងសម្លឹងមើលខ្សែប្រយុទ្ធ ដែលមានតម្លៃថ្លៃរូបនេះ សម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខ។ ប៉ុន្តែក្លឹបតោខៀវ ហាក់មានបញ្ហាទៅលើហរិញ្ញវត្ថុបន្តិច ក្រោយក្លឹបបានចំណាយលុយយ៉ាងច្រើនក្នុងការទិញកីឡាករកន្លងមក។ ស្របនេះក្លឹប PSG ក៏បានចូលខ្លួនមកប្រជែងយក Osimhen ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមានបំណងចង់មកលេងនៅអង់គ្លេសច្រើនជាង៕

Previous articleBarca អាចនឹងបញ្ចប់កុងត្រារបស់ Jordi Alba ព្រោះតែ
Next articleMason Mount អាចនឹងផ្ទេរទៅលេងក្លឹបគូរប្រជែងជាមួយ Chelsea