លោក Julen Lopetegui ទំនង់ជាទៅដឹកនាំក្លឹបនៅ Saudi Pro League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Rudy Galetti បានអោយដឹងថាលោក Julen Lopetegui នឹងធ្វើដំណើរទៅដល់ទីក្រុង ជេដដា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការពិភាក្សាលម្អិតទៅលើកុងត្រាជាមួយនឹងក្លឹប Al-Ittihad។

ខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះបានរៀបចំនៅការធ្វើដំណើរសម្រាប់អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Wolves រូបនេះ ហើយសង្ឃឹមថានឹងអាចចុះហត្ថលេខាព្រមព្រៀងជាមួយគាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

Previous articleក្លឹបធំ ២នៅអង់គ្លេសសម្លឹងឃើញខ្សែការពារវ័យ ១៩ឆ្នាំរបស់ Sporting CP
Next articleព្រោះតែមូលហេតុនេះ ធ្វើអោយ Bellingham ត្រូវដកឈ្មោះចេញពីក្រុមជម្រើសជាតិ