អនាគតរបស់ Ansu Fati នឹងអាចទៅជាយ៉ាងនេះវិញ

បរទេស៖ Ansu Fati កំពុងស្ថិតនៅក្នុងការខ្ចីជើងរយៈពេលវែងជាមួយនឹងក្លឹប Brighton & Hove Albion ជាមួយនឹងទម្រង់លេងដ៏ល្អ ក្រោយរកបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៣ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ មិនមានទំនោលក្នុងការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ Brighton។

គាត់បានក្លាយជាតារាឆ្នើមម្នាក់របស់ក្លឹប Barcelona ចាប់តាំងពីបានបង្ហាញខ្លួនកាលពីឆ្នាំ២០១៩-២០២០ ហើយអាជីពរបស់គាត់ក៏មានបញ្ហាដោយសាររបួស នឹងបានផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ Premier League។ ទោះបីជាមានភាពជោគជ័យនៅក្លឹប Brighton ក៏ក្លឹបមិនអាចផ្ទេរយកគាត់ជាអចិន្ត្រៃយ៍បានដែរ ដោយសារតែមិនមានលក្ខខណ្ឌណាមួយនៅក្នុងកុងត្រាបានបញ្ជាក់អំពីការផ្ទេរអចិន្ត្រៃយ៍នោះទេ។

ក្នុងនោះ Fati នឹងត្រលប់ទៅកាន់ក្លឹប Barcelona វិញ ហើយសង្ឃឹមថានឹងអាចស្វែងរកនៅឪកាសក្នុងការបង្ហាញខ្លួនជាថ្មី៕

Previous articleArteta សម្លឹងឃើញខ្សែការពារវ័យក្មេងរបស់ក្លឹប Valencia
Next articleMan Utd សម្លឹងឃើញខ្សែប្រយុទ្ធរូបនេះ ហើយត្រៀមប្រាក់ឈ្នួលគុណនឹង៣អោយទៀត