បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាលោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Ruben Neves របស់ក្លឹប Al-Hilal នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
ជាមួយនឹងការចង់ចាកចេញរបស់កីឡាករ Thomas Partey នៅខែមករា លោក Arteta ចង់បានខ្សែបម្រើមកជំនួសកន្លែងមួយនេះ។ ក្លឹបកាំភ្លើងធំនឹងត្រូវធ្វើការប្រជែងជាមយយនឹងក្លឹប Manchester City ដែលចង់បានតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដូចគ្នា៕