កីឡាកររូបនេះ អាចនឹងមកជំនួសកន្លែង Messi នៅក្លឹប PSG

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប PSG នឹងធ្វើការចុះកុងត្រាយកខ្សែប្រយុទ្ធ Rafael Leao របស់ AC Milan មកជំនួសកន្លែង Lionel Messi ប្រសិនជាគាត់ចាកចេញ។

អនាគតរបស់ Messi នៅមិនទាន់ច្បាស់លាស់នោះ ក្រោយកុងត្រារបស់គាត់នឹងផុតនៅចុងរដូវកាលនេះ ហើយគាត់ក៏អាចចាកចេញពីក្លឹប PSG ដោយគ្មានតម្លៃខ្លួន។

គួរបញ្ជាក់ថា Leao ក៏មិនទាន់បានបន្តកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ផងដែរ ខណៈតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ១៥០លានអឺរ៉ូ៕

Previous articleតើនរណាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងក្នុងប្រវត្តិសាស្ត្របាល់ទាត់?
Next articleខ្សែការពាររូបនេះ សម្រេចចិត្តចាកចេញពី Man Utd នៅចុងរដូវកាល