Arteta នឹងត្រូវប្រជែងជាមួយ Klopp ក្នុងការយកកីឡាករ Leverkusen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Arsenal និង Liverpool បានធ្វើសកម្មភាពតាមដានទៅលើខ្សែការពារ Jeremie Frimpong របស់ក្លឹប Leverkusen។

កីឡាករវ័យ ២២ឆ្នាំ មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានអឺរ៉ូ ហើយគាត់ចាប់ផ្តើមទទួលការចាប់អារម្មណ៍ក្រោយការជោគជ័យរបស់ក្លឹប Leverkusen នៅក្នុងលីគអាឡឺម៉ង់នៅរដូវកាលនេះ។

Jeremie Frimpong Bayer Leverkusen 2023-24

តម្លៃផ្តាច់កុងត្រានេះនឹងផុតសុពលភាពនៅរដូវក្តៅនេះ ដែលធ្វើអោយគាត់មានឪកាសក្នុងការផ្ទេរចេញពីក្លឹប។ ទោះបីជាយ៉ាងណាកុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៨៕

Previous articleDeco សម្លឹងឃើញយុវជនម្នាក់ដែលកំពុងលេងខ្ចីជើងនៅក្លឹប Girona
Next articleTen Hag និយាយអំពីការដោះដូរកីឡាករ សម្រាប់ទីផ្សារដោះដូរខាងមុខ