ទុក្ខជាន់លើទុក្ខ!! ក្រោយក្លឹបមួយនេះ សម្រេចបញ្ឈប់ការចរចាផ្ទេរយកកីឡាករ​ Sancho ហើយ

បរទេស៖ ខ្សែប្រយុទ្ធស្លាប ដែលសម្លឹងរកមើលក្លឹបថ្មីបន្ទាប់ពីបង្ហោះសារទាក់ទង់នឹងលោក Erik ten Hag។

Jadon Sancho could leave Manchester United reacts this winter

Sancho បានបដិសេធក្នុងការលុបនៅសារដែលខ្លួនបង្ហោះនៅក្នុងបណ្តាញសង្គមអំពីអ្នកចាត់ក្លឹបរបស់ខ្លួន បន្ទាប់ពីគាត់ត្រូវបានដកចេញពីក្រុមក្នុងការប្រកួតជាមួយនឹងក្លឹប Arsenal កាលពីខែកញ្ញាកន្លងទៅ។

កីឡាវ័យ ២៣ឆ្នាំ ក៏បដិសរធធ្វើការសុំទោស ហើយគាត់ត្រូវបានហាមប្រាមមិនអោយហ្វឹកហាត់ និងប្រើប្រាស់នៅឧបករណ៍ដូចទៅនឹងមិត្តរួមក្រុម។

ក្នុងនោះត្រូវបានគេរាយការណ៍ថាក្លឹប Juventus ដាក់សំណើរសុំខ្ចីជើង Sancho ខណៈក្លឹប United នៅតែចង់លក់គាត់ ជាជាងដាក់អោយខ្ចីជើង។

ទោះបីជាយ៉ាងណាបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹបនៅអ៊ីតាលីបានសម្រេចចិត្តចាកចេញពីការផ្ទេរមួយនេះ នៅខារមករាខាងមុខហើយ។ ការសម្រេចចិត្តឈប់ចង់ផ្ទេរយក Sancho ដោយសារតែគាត់មានតម្លៃខ្ពស់ពេក។ ហើយក្លឹប Juventus នឹងប្តូរគោលដៅរបស់ខ្លួនទៅកាន់កីឡាករ Domenico Berardi របស់ក្លឹប Sassuolo វិញ។

What makes Jadon Sancho so good? | Bundesliga

ប្រភពដដែរបានអោយដឹងថា Sancho បានហ្វឹកហាត់ដោយខ្លួនឯង និងសង្ឃឹមថានឹងអាចទទួលបានការខ្ចីជើងនៅក្នុងរដូវរងានេះ។ ខាងក្លឹបនៅអារ៉ាប់រួម ឫក៏ក្លឹប Borussia Dortmund អាចជាគោលដៅនាពេលខាងមុខរបស់គាត់៕

Previous articleTen Hag និយាយអំពីការដោះដូរកីឡាករ សម្រាប់ទីផ្សារដោះដូរខាងមុខ
Next articleTen Hag ឆ្លើយងាយៗ នៅពេលដែលគេសួរពីរឿង Sancho