អនាគត Reguilon នៅ Old Trafford អាចនឹងបញ្ចប់នៅពេលឆាប់ៗនេះ

បរទេស៖ កីឡាករ Reguilon ដែលមានវ័យ ២៦ឆ្នាំ បានធ្វើការផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែកញ្ញា ដោយកីឡាករ Tyrell Malacia និង Luke Shaw ជួបបញ្ហារបួស។

Man Utd could send Sergio Reguilon back to Tottenham this winter

ខ្សែការពារឆ្វេងរូបនេះ ទើបតែបង្ហាញខ្លួនបាន ៩ដងប៉ុណ្ណោះអោយក្រុមបិសាចក្រហម។ ហើយគាត់បានបង្ហាញខ្លួនជាលើកទី១០ របស់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ក្នុងការប្រកួតរវាង Man Utd ជាមួយនឹងក្លឹប Bournemouth។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជួបបញ្ហារបួស ក្រោយមកដល់ទឹកដី Old Trafford។

Luke Shaw reacts to claims he's happy to see Anthony Martial and Marcus  Rashford on bench at Man Utd | Goal.com US

ទោះបីជាយ៉ាងណាក៏ដោយ អនាគតរបស់ Reguilon ហាក់ជួបនឹងបញ្ហាក្រោយការត្រលប់មកវិញរបស់ Luke Shaw។ ស្របពេលជាមួយនឹងការជិតត្រលប់មកវិញរបស់ Malacia ដែលជួបបញ្ហារបួស ACL។ កត្តាទាំងនេះបានធ្វើអោយ Reguilon បានក្លាយជាចំណែកលើសរបស់ក្លឹបបិសាចក្រហម។

New Man Utd role for Malacia? Van Gaal explains positional experiment for  Netherlands defender | Goal.com

អ្នកចាត់ការក្លឹប Man Utd លោក Ten Hag បានបញ្ជាក់អំពីការបញ្ចប់នៅលក្ខខណ្ឌខ្ចីជើង Reguilon។ នេះអាចធ្វើអោយខ្សែការពាររូបនេះ នឹងត្រលប់ទៅកាន់ Spurs វិញនៅពាក់កណ្តាលរដូវកាលនេះ។ ប៉ុន្តែក៏មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយអំពីរឿងនេះដែរ។

Erik ten Hag says Everton will be 'mad' and urges Man Utd to match them |  beIN SPORTS

លោក Erik ten Hag បាននិយាយថា “ពួកយើងនឹងធ្វើការសម្រេចចិត្តចំពោះអនាគតកីឡាករ Reguilon។ ប៉ុន្តែខាងក្លឹប Spurs ក៏ត្រូវចូលរួមក្នុងការពិភាក្សានេះផងដែរ”៕

Previous articleMan Utd សម្លឹងឃើញខ្សែប្រយុទ្ធ RB Leipzig ដែលនឹងត្រូវមកជំនួសកន្លែង Martial
Next articleអតីតអ្នកចាំទី Inter Milan កំពុងតែទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅ Premier League