Ozil ប្រាប់រឿងដែលខ្លួនខកចិត្តបំផុតក្នុងអាជីព

បរទេស៖ អតីតតារាឆ្នើមរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ និងក្លឹប Arsenal ដែលចូលនិវត្តន៍នៅអាយុ ៣៤ឆ្នាំ បាននិយាយអំពីរឿងដែលខកចិត្តបំផុតនៅក្នុងអាជីពរបស់ថា គឺជាពេលដែលក្លឹប Real Madrid លក់គាត់នៅឆ្នាំ២០១៣។

Ozil បាននិយាយប្រាប់សារព័ត៌មាន MARCA ថា “ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ នៅពេលដែលខ្ញុំចាកចេញពី Madrid។ ខ្ញុំនៅចាំវាបាននៅព្រលានយន្តហោះ។ នៅពេលដែលយន្តហោះមកដល់ ជាពេលដែលខ្ញុំត្រូវចាកចេញពី Madrid គឺខ្ញុំចាប់ផ្តើមយំ។ ខ្ញុំពិតជាសប្បាយចិត្ត (នៅ Real) ប៉ុន្តែហេតុកាលនោះក៏កើតឡើង។ ពេលនោះ នៅដើមរដូវកាល ខ្ញុំមិនបានលេងច្រើនដូចមុន ហើយមានបញ្ហារវាងលោក Florentiono Perez, ឪពុករបស់ខ្ញុំ និងភ្នាក់ងារ”។

Ozil បន្ថែមទៀតថា “ពួកយើងត្រូវរកក្លឹបថ្មី។ វាពិតជាពេលវេលាដ៏លំបាកសម្រាប់ខ្ញុំ។ រំពេចនោះយន្តហោះក៏ចាកចេញ ហើយទឹកភ្នែកក៏ស្រក់ចុះ។ នៅពេលនោះ ខ្ញុំគិតថាអ្វីៗត្រូវបានបញ្ចប់… ពិតណាស់ ខ្ញុំសង្ឃឹមថាពួកយើងគួរតែដោះស្រាយបញ្ហានោះនៅពេលដែលលំបាក”៕

Previous articleSalisu សម្លឹងរកមើលក្លឹបថ្មី ខណៈ Southampton ប្រឈមនឹងកាត់ចេញពីក្របខណ្ឌអង់គ្លេស
Next articleVarane អាចនឹងទៅបញ្ចប់អាជីពបាល់ទាត់នៅក្លឹបមួយនេះ ប៉ុន្តែមិនមែន Man Utd