ក្លឹបមួយនេះ បានត្រៀមនៅកញ្ចប់ប្រាក់យ៉ាងច្រើនសម្រាប់ផ្ទេរ Arauja

បរទេស៖ ក្លឹបយក្សនៅអាឡឺម៉ងបាននាំយក Harry Kane ពីក្លឹប Tottenham ក្នុងតម្លៃ ៨២លានផោនកាលពីរដូវក្តៅ ហើយបានធ្វើអោយប្រធានក្រុមជម្រើសជាតិអង់គ្លេសបានក្លាយជាកីឡាករដែលក្លឹប Bayern ទិញចូលថ្លៃជាងគេបង្អស់។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានត្រៀមក្នុងការនាំយកខ្សែការពារ Araujo របស់ Barca ដែលអាចនឹងបំបែកកំណត់ត្រារបស់​ Kane។ នាយកផ្នែកកីឡាកររបស់ក្លឹប Bayern Munich លោក Christoph Freund បានបញ្ជាក់អំពីការចាប់ផ្តើមពិភាក្សាជាមួយនឹងខាងកីឡាករហើយ ប៉ុន្តែមិនមែនអាចមានន័យថាកីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងមកចូលរួមជាមួយក្លឹបនៅអាឡឺម៉ង់នោះទេ។

Araujo Barcelona Porto Champions League 2023-24

កីឡាករ Araujo មានតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ ដែលតម្លៃនេះ គឺគ្មានក្លឹបណានឹងចំណាយនោះទេ។ ក្លឹប Barca អាចនឹងលក់គាត់ក្នុងតម្លៃ ៨២លានផោន ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។

Barcelona Araujo Máscara

ទីផ្សារដោះដូរកីឡាករ ដែលអាចនឹងបើកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយក្លឹបទាំង២ នឹងសម្លឹងរកមើលនៅការចុះហត្ថលេខា ទៅលើកីឡាករដែលអាចយកបាន។ ការចរចាគ្នានឹងធ្វើឡើងបន្តទៀតជាមួយនឹងកីឡាករ មុននឹងត្រូវធ្វើការកំណត់នៅតម្លៃក្នុងការផ្ទេរ៕

Previous articleម្តាយរបស់កីឡាករ Adrien Rabiot មិនសប្បាយចិត្តចំពោះពាក្យចចាមអារ៉ាមមួយនេះ
Next articleក្លឹបនៅអាឡឺម៉ង់ បើការចរចាសុំខ្ចីជើង Donny van de Beek ពី Man Utd