Pochettino ជួបបញ្ហាជាថ្មី ក្រោយខ្សែការពាររូបនេះមានរបួសសរសៃពួរ

បរទេស៖ តារាឆ្នើមសញ្ជាតិអង់គ្លេសទើបតែបង្ហាញខ្លួនបាន ៨ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលនេះ នៅក្នុងក្របខណ្ឌ English Premier។

កីឡាករ James វ័យ២៤ឆ្នាំ ដលបានជួបបញ្ហារបួសរហែកសរសៃពួរ នៅក្នុងការប្រកួតរវាងក្លឹប Chelsea និង Liverpool កាលពីខែសីហា។

Reece James suffered a hamstring injury against Everton

គាត់បានខកខាន ៧ប្រកួតនៅ Premier League មុននឹងអាចត្រលប់មកជួយក្រុមវិញបានការពីខែតុលា នឹងបានត្រលប់មកកាន់ជម្រើសដំបូងខាងពីប៉ុន្មានសប្តាហ៍មុន។

ប៉ុន្តែតាមរយៈការស្កែនបានអោយដឹងថាខ្សែការពារស្តាំរូបនេះបានជួបនឹងបញ្ហារបួសសរសៃពួរជាថ្មីម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាវាបានក្លាយជាបញ្ហាសម្រាប់ក្លឹប Chelsea ដែលត្រូវបាត់បង់នៅប្រធានក្រុមជាថ្មីសម្រាប់រយៈពេល ៤ខែទៀត។

Reece James forced off in front of England boss Southgate as injury hell continues and fans say 'I feel so bad for him' | The Sun

ក្លឹប Chelsea បានចេញនៅបញ្ជាក់អំពីស្ថានភាពរបស់កីឡាករ James ថា៖ “ប្រធានក្រុម Reece James បានឆ្លងកាត់ការវាយតម្លៃផ្នែកវេជ្ជសាស្ត្របន្ទាប់ពីការបរាជ័យ 2-0 កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Everton។ ខ្សែការពារត្រូវបានដកចេញកំឡុងតង់ទីមួយនៅ Goodison Park ហើយលទ្ធផលស្កេនបានបញ្ជាក់ពីរបួសសរសៃពួរ។ ឥឡូវនេះ Reece នឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទារបស់គាត់នៅ Cobham”។

របួសនេះបានធ្វើអោយ James បង្ហាញខ្លួនបានតែ ១៦ដងប៉ុណ្ណោះនៅ Premier League កាលពីរដូវកាលមុន ហើយគាត់បានខកខានរហូតដល់ទៅ ៣៥ប្រកួតចាប់តាំងពីរដូវកាល ២០២១មក ពីព្រោះតែបញ្ហារបួសសរសៃពួរ៕

Previous articleកីឡាករឆ្នើមរបស់ក្លឹប Barca ចេញមកនិយាយអំពីអនាគតខ្លួន
Next articleមានអ្នកចាំទី Donnarumma ហើយ!! ស្រាប់តែពេលនេះ PSG ចង់បានអ្នកចាំទីរូបនេះម្នាក់ទៀត