បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Joao Palhinha របស់ក្លឹប Fulham នាខែមករាខាងមុខនេះ។

ក្លឹប Fulham សម្លឹងមើលការទាមទារនៅតម្លៃ ៥០លានផោនសម្រាប់ការផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់ ហើយគាត់ក៏ត្រូវបានចាប់អារម្មណ៍ដោយក្លឹប Bayern Munich ផងដែរ៕



