បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal បានរាយការពីការចង់បានតារាឆ្នើម Douglas Luiz របស់ក្លឹប Aston Villa សម្រាប់ការផ្ទេរនៅឆ្នាំ២០២៤នេះ។

ប្រភពដដែរបានអោយដឹងថាក្លឹប Aston Villa បានទាមទារនៅតម្លៃប្រមាណ ១០០លានផោនសម្រាប់ការផ្ទេរតារាឆ្នើមរូបនេះ។ ក្លឹបកាំភ្លើងធំក៏បានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Palhinha របស់ក្លឹប Fulham ផងដែរ ដោយក្លឹប Bayern Munich ក៏ចង់បានកីឡាកររូបនេះដូចគ្នា៕



