លោក Postecoglou ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Nice

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​Fabrizio Romano បានអោយដឹងថាក្លឹប​ Tottenham បានបើកការពិភាក្សាទៅលើការចុះហត្ថលេខាយកកីឡាករ Jean Clair Todibo។

Jean-Clair Todibo and PSG could net Barca six million euros

កីឡាករ Todibo គឺស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Spurs ចង់បាន ហើយវាមិនមានជាការងាយក្នុងការចរចាជាមួយនឹងក្លប OGC Nice នោះទេ ប៉ុន្តែការចរចាបានចាប់ផ្តើមហើយ ដោយកីឡាករជម្រើសបារាំងរូបនេះ ជាកីឡាករ Postecoglou ចង់បាន។

ក្នុងនោះ ត្រូវបានគេដឹងថាក្លឹប Spurs បានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករកាលពិពេលកន្លងមក ដើម្បីអាចធ្វើការបង្ហាញនៅផែនការរបស់ខ្លួនទៅកាន់កីឡាករ។ កីឡាករ Todibo ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Man Utd ចង់បានតាំងពីខែមិថុនា មកម្ល៉េះ៕

Previous articleតេស្តសុខភាពលើការផ្ទេរកីឡាករ Van de Beek ទៅកាន់ក្លឹប Frankfurt គឺទទួលបានលទ្ធផល
Next articleល្អដល់ថ្នាក់ Man City ចេញមកប្រជែងនឹង AC ដើម្បីផ្ទេរយក