Thomas Tuchel ចង់បានកីឡាករ ២រូប របស់ក្លឹប Chelsea

បរទេស៖ បន្ទាប់ពីប្រកាសក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich លោក Thomas Tuchel ក៏មានបំណង់យកកូនក្រុមខ្លួនចាស់នៅក្លឹប​ Chelsea ភ្លាម។ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាលោក Tuchel កំពុងសម្លឹងមើលកីឡាករ ២នាក់ ដែលក្លឹប Chelsea លែងត្រូវការ។

ម្នាក់ក្នុងចំណោមនោះ គឺជាអ្នកចាំទី Edouard Mendy ដែលជាកីឡាករដ៏សំខាន់ម្នាក់ក្រោមការដឹកនាំរបស់ Tuchel ហើយម្នាក់ទៀតគឺខ្សែបម្រើ Mateo Kovacic។ កីឡាករទាំង ២នាក់ កំពុងនៅស្ថិតនៅលើការចែកផ្លួវជាមួយនឹង Chelsea ហើយមកចូលរួមជាមួយនឹងលោក Tuchel៕

Previous articleEvan Ferguson ធ្វើអោយទាក់ចិត្តក្លឹប Man Utd ខ្លាំងយ៉ាងនេះ!
Next articleក្លឹបមួយនេះនៅតែចិញ្ចឹមចិត្តចង់បាន Scott McTominay ដដែរ