Real Madrid ចង់បានអតីតខ្សែការពារខ្លួនរូបនេះ ត្រលប់មកវិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Real Madrid មានផែនការក្នុងការនាំយកខ្សែការពារ Raphael Varane ពីក្លឹប Manchester United ត្រលប់មកវិញនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា។

Raphael-Varane

កីឡាករ Varane បានចាកចេញពី Real Madrid ទៅកាន់ក្លឹបបិសាចក្រហមនៅឆ្នាំ២០២១ ក្នុងតម្លៃ ៥០លានអឺរ៉ូ ប៉ុន្តែនៅពេលនេះលោក Carlo Ancelotti ត្រូវការខ្សែការពារកណ្តាលដែលមានគុណភាព ក្រោយកីឡាករ David Alaba ជួបបញ្ហារបួស ACL។ បន្ទាប់ពីខ្សែការពាររូបនេះជួបបញ្ហារបួស ធ្វើអោយលោក Ancelotti មានជម្រើសតែ Antonio Rudiger និង Nacho Fernandez សម្រាប់តំណែងខ្សែការពារកណ្តាលប៉ុណ្ណោះ៕

Previous articleក្លឹប Inter រកបានអ្នកសាកសមដែលនឹងត្រូវមកជំនួសកន្លែងរបស់ Juan Cuadrado ហើយ
Next articleMan Utd ចង់បានកីឡាករ Real Sociedad ដើម្បីមកជំនួសកន្លែងរបស់ Antony