ក្លឹបមួយនេះបានសាកសួរតម្លៃផ្ទេរខ្សែបម្រើ Gallagher របស់ក្លឹប Chelsea ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Tottenham Hotspur កំពុងសម្លឹងរកមើលការផ្ទេរខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះនាខែមករា ហើយក៏បានធ្វើការសាកសួរអំពីតម្លៃផ្ទេរផងដែរ។ ក្រុមមាន់ខ្នាយមាសបានដាក់គោលដៅយកកីឡាករ Chelsea រូបនេះ ចាប់តាំងពីពេលដែលកីឡាករ James Maddison ជួបបញ្ហារបួស និងផែនការក្នុងការលក់កីឡាករ Pierre-Emile Hojbjerg នារដូវរងានេះ។

James Maddison injury Tottenham 2023-24

កីឡាករ Gallagher បាននិយាយការពីខែមុន នៅពេលដែលមានការចោទសួរអំពីស្ថានភាពកុងត្រារបស់គាត់ជាមួយនឹងក្លឹប Chelsea ថា៖ “ខ្ញុំច្បាស់ថានឹងអាចដោះស្រាយបាន មនុស្សគ្រប់គ្នាដឹងថាក្លឹប Chelsea គឺជាក្លឹបរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តលេងអោយពួកគេ។ អ្នកគាំទ្រ គឺអស្ចារ្យ ហើយខ្ញុំស្រឡាញ់ពួកគេនៅពេលនេះ។ ខ្ញុំច្បាស់ថាវានឹងអាចដោះស្រាយបាន”។

Guehi-England

ក្នុងនោះត្រូវបានរាយការណ៍ថាមានក្លឹប Newcastle និង West Ham ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Gallagher ដោយពួកគេចង់ពង្រឹងនៅតំបន់បម្រើ។ នៅពេលនេះ លោក Ange Postecoglou ក៏បានបញ្ជាក់អំពីការចង់បានកីឡាករ Marc Guehi របស់ក្លឹប Crystal Palace ហើយគាត់ក៏ចង់ពង្រឹងនៅតំបន់ការពារកណ្តាលផងដែរ។

Next Spurs boss: Ange Postecoglou now clear favourite but Luis Enrique still well fancied

ជាមួយនឹងការជិតមកដល់នៃទីផ្សារដោះដូរនាសប្តាហ៍ខាងមុខ ក្លឹប Spurs នឹងធ្វើការផ្ទេរយកកីឡាករ Gallagher អោយបានកាន់តែឆាប់ ដើម្បីពង្រឹងនៅក្រុមរបស់ខ្លួន នឹងត្រលប់មកធ្វើការប្រជែងជាមួយនឹងក្លឹប Manchester City, Liverpool, Arsenal និង Aston Villa៕

Previous articleលោក Pochettino បង្ហើបអំពីផែនការដោះដូរកីឡាកររបស់ក្លឹប Chelsea
Next articleBarcelona អាចនឹងខកខានក្នុងការផ្ទេរចុះហត្ថលេខាយកយុវជនរបស់ក្លឹប Palmeiras