មានហាំងឆេងណាស់!! ក្លឹបនៅបារាំងចង់បានខ្សែការពារ Kim Min Jae

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប PSG បានចូលរួមប្រកួតប្រជែងក្នុងការចុះកុងត្រាយកខ្សែការពារឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Kim Min Jae នៅរដូវក្តៅនេះ។

ប្រភពព័ត៌មានពីប្រទេសបារាំងបានអោយដឹងថាកីឡាករវ័យ ២៦ឆ្នាំរូបនេះ អាចនឹងផ្ទេរទៅក្លឹបថ្មីចន្លោះថ្ងៃទី១ ដល់ទី១៥ ខែកក្កដា ជាមួយនឹងតម្លៃប្រមាណ ៤៥ទៅ៥០លានអឺរ៉ូ។

ហើយតម្លៃនេះអាចឡើងដល់ ៥២.៥លានអឺរ៉ូ ប៉ុន្តែសម្រាប់លុយ គឺវាមិនមែនជាបញ្ហាសម្រាប់ក្លឹបនៅបារាំងមួយនេះទេ៕

Previous articleកត្តានេះ អាចបង្ខំអោយក្លឹប Barca ត្រូវលក់កីឡាករសំខាន់របស់ខ្លួន
Next articleKlopp ចង់បានកីឡាកររូបនេះ មកជួយ Liverpool នៅរដូវកាលក្រោយ