Ten Hag ថា Man Utd អាច​ប្រជែង​ពាន EPL ប្រសិនបើ​ក្លឹ​បយក​បាន​ខ្សែប្រយុទ្ធ​រូប​នេះ

យោង​តាម​របាយការណ៍ Richard Arnold បានឱ្យ​ដឹង​ថា Manchester United បាន​យល់ព្រម​លើ​ការ​ដេញថ្លៃ 80 លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham ។

គួរ​រំលឹក​ផង​ដែរ​ថា Kane ទទួល​បាន​កោតសរសើរ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់ Man Utd អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់ Napoli កីឡាករ Victor Osimhen ដែល​បាន​ស៊ុត​បញ្ចូល​ទី 21 គ្រាប់​នៅ​ក្នុង Serie A ក្នុង​រដូវ​កាល​នេះ ក៏​ស្ថិត​ក្នុង​ការ​ចាប់អារម្មណ៍​របស់​ក្លឹ​ប​ផង​ដែរ​។

Ten Hag ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា ជឿជាក់​ក្នុង​ការ​ចុះហត្ថលេខា​លើ Kane នៅ​រដូវក្តៅ​នេះ​នឹង​ធ្វើ​ឱ្យ Man Utd ប្រជែង​ដណ្តើម​ពាន Premier League នៅ​រដូវ​កាល​ក្រោយ​៕

Previous articlePSG លែងចង់បានកីឡាករ Napoli ម្នាក់នេះទៀតហើយ
Next articleខ្សែការពារ Manchester City ចង់​ចាក​ចេញពី​ក្លឹ​ប