ក្លឹប Brighton ត្រៀមដាក់សំណើរសុំផ្ទេរយកខ្សែបម្រើរបស់ក្លឹប Udinese

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Brighton & Hove Albion បានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Lazar Samardzic របស់ក្លឹប Udinese។ ខណៈក្លឹប Napoli ក៏បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Samardzic ដូចគ្នា ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយកើតឡើងរវាងក្លឹប Napoli និង Udinese។

Samardzic Udinese

ក្លឹប Brighton បានត្រៀមក្នុងការដាក់សំណើរក្នុងការផ្ទេរយកកីឡាករសញ្ជាតិស៊ែបី ដែលមានវ័យ ២១ឆ្នាំរូបនេះ ជាមួយនឹងតម្លៃប្រមាណ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូទៀត៕

Previous articleកីឡាករ Eric Dier បានទៅដល់ក្លឹបថ្មីហើយ នឹងដើម្បីត្រៀមធ្វើតេស្តសុខភាព
Next articleកីឡាករ Djed Spence នឹងទៅចូលរួមជាមួយនឹងក្លឹបថ្មីនៅប្រទេសអ៊ីតាលី