Pochettino បង្ហាញការព្រួយបារម្ភ ក្រោយកីឡាករសំខាន់ម្នាក់មិនអាចជួយក្រុមបាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Christopher Nkunku មិនទាន់អាចជួយក្រុម Chelsea បាននោះទេ ដែលវាបានធ្វើអោយលោក Pochettino មានការព្រួយបារម្ភ។ លោក Pochettino បានលើកឡើងថា៖

Christopher Nkunku injury update: How long Chelsea will be without £52m man following latest fitness setback | Goal.com

“ខ្ញុំមានការព្រួយបារម្ភបន្តិចទៅលើកីឡាករ Christopher Nkunku។ ពួកយើងនៅមិនទាន់ដឹងថាមានបញ្ហាអ្វីនោះទេ មកដល់នឹងថ្ងៃនេះ។ ពិតណាស់ខ្ញុំមានការព្រួយបារម្ភ ពីព្រោះមកដល់ថ្ងៃនេះ គឺមានរយៈពេល ១០ថ្ងៃហើយដែលគាត់មិនបានចូលហ្វឹកហាត់… ហើយ​យើង​កំពុង​វាយ​តម្លៃ​គាត់។ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦ខែ។ នៅពេលនេះគឺកាន់តែខិតជិតមកដល់ភាពល្អវិញ ក៏ស្រាប់តែមានការខកចិត្តម្តងទៀត។ ពួកយើងចង់អោយ Nkunku ត្រលប់មកវិញអោយបានកាន់តែឆាប់”៕

Previous articleErik ten Hag ផ្ញើរសារខ្លីមួយទៅកាន់ Sancho ក្រោយផ្ទេរទៅដល់ Dortmund
Next articleខាង Everton ឆ្លើយតបនឹងដំណឹងនៃការចាកចេញរបស់កីឡាករ Arnaut Danjuma