Bellingham កំពុងធ្វើការបញ្ចុះបញ្ចូលកីឡាករ Man City ម្នាក់នេះ អោយផ្ទេរមក Real Madrid

បរទេស៖ Bellingham និង Haaland ជាមិត្តរួមក្រុមចាស់ការនៅក្លឹប Borussia Dortmund ដោយពួកគេបានលេងជាមួយគ្នា ២រដូវកាលមុននឹងបានបែកគ្នាដោយ Haaland មកចូលរួមជាមួយនឹងក្លឹប Manchester City កាលពីរដូវក្តៅឆ្នាំ២០២២ និង Bellingham មកចូលរួមជាមួយនឹងក្លឹប Real Madrid នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Cadena SER បានអោយដឹងថាកីឡាករ Bellingham សង្ឃឹមថានឹងរៀបចំការជួបជុំគ្នាឡើងវិញដោយបញ្ចុះបញ្ចូល Haaland ឱ្យចាកចេញពី City ទៅ Madrid ។

GFX Info Erling Haaland Jude Bellingham

អ្នកសារព័ត៌មាន Manu Carreno បាននិយាយនៅក្នុងវិទ្យុ El Larguero ថា៖ “អ្វីដែលខ្ញុំយល់នោះគឺថា Bellingham និង Haaland និយាយជាមួយគ្នាស្ទើរតែរៀងរាល់សប្តាហ៍។ Bellingham ទូរស័ព្ទទៅ Haaland ហើយប្រាប់គាត់ឱ្យមក Real Madrid ។ ពួកគេបានជួបគ្នារួចហើយកាលនៅក្លឹប Dortmund ហើយវាហាក់ដូចជា Haaland មិនចូលចិត្ត Manchester ខ្លាំងនោះទេ”។

ក្លឹប Real Madrid ធ្លាប់ចង់ធ្វើការចុះហត្ថលេខាយកកីឡាករ Haaland កាលពីឆ្នាំ២០២២ មុនពេលដែលគាត់ជ្រើសរើសការទៅចូលរួមជាមួយនឹង Man City ដែលជាកន្លែងឪពុករបស់គាត់ធ្លាប់ប្រកបអាជីព។ គាត់បានមកទស្សនកិច្ចនៅ Santiago Bernabeu ជាមួយនឹងភ្នាក់ងាររបស់គាត់ គឺលោក Rafaela Pimenta និងឪពុករបស់គាត់ ប៉ុន្តែនៅពេលនោះគាត់នៅពេលនោះមានការព្រួយបារម្ភថាគាត់នឹងត្រូវប្រជែងយកកៅអីដំបូងជាមួយ Karim Benzema ដែលកាលនោះគាត់នៅជាកីឡាករ Madrid ។ គាត់បានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅ Man City ដោយបានឈ្នះពានរង្វាន់បីក្នុងនៅក្នុងឆ្នាំដំបូង និងស៊ុតបញ្ចូលទីបំបែកកំណត់ត្រា ៣៦ គ្រាប់នៅ Premier League កាលពីរដូវកាលមុន។

Paper Talk: Liverpool plot £90m transfer as Haaland deal masks true prize

ដូចទៅនឹង Haaland ដែរ កីឡាករ Bellingham ក៏ទទួលបានជោគជ័យនៅក្នុងរដូវកាលដែលគាត់បានចាកចេញពីក្លឹប Dortmund ដោយស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣ដង ដែលស្មើទៅនឹងកំណត់ត្រារបស់ Cristiano Ronaldo៕

Previous articleខាងក្លឹប Bayern ចេញមកបញ្ជាក់ជុំវិញរឿងលែងចង់បានកីឡាករ Joao Palhinha
Next articlePochettino ឆ្លើយយ៉ាងនេះជុំវិញរឿង Chelsea ចង់បានខ្សែប្រយុទ្ធ Brighton