កីឡាករ Borja Mayoral បានឆ្លើយតបទៅនឹងរឿង Arsenal ចង់បានខ្លួនថា

បរទេស៖ កីឡាករ Borja Mayoral របស់ក្លឹប Getafe បានបង្ហាញការភ្ញាក់ផ្អើលចំពោះរឿងដែលក្លឹប Arsenal ចង់បានគាត់នៅខែមករានេះ។ ក្រោយមានទម្រង់លេងមិនសូវល្អ ក្រុមកាំភ្លើងធំកំពុងតាមដាននៅខ្សែប្រយុទ្ធក្នុងទីផ្សារដោះដូរកីឡាករ។ ហើយឈ្មោះរបស់កីឡាករ Mayoral បានក្លាយជាកីឡាករដែលត្រូវលើកយកមកពិចារណា។ ទោះ​ជា​យ៉ាង​ណា លោក​បាន​ទទួល​ស្គាល់​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ចាប់​អារម្មណ៍​នោះ​ទេ។

Borja Mayoral Getafe

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កីឡាករ Mayoral បាននិយាយថា៖ “វាជាព័ត៌មានដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលផងដែរ។ ខ្ញុំមិនបាននិយាយជាមួយក្លឹប ឬភ្នាក់ងាររបស់ខ្ញុំទេ។ ខ្ញុំផ្តោតខ្លាំងលើ Getafe ពីមួយថ្ងៃទៅមួយថ្ងៃ”៕

Previous articlePochettino ឆ្លើយយ៉ាងនេះជុំវិញរឿង Chelsea ចង់បានខ្សែប្រយុទ្ធ Brighton
Next articleSevilla យកបានខ្សែប្រយុទ្ធក្លឹប Man Utd ម្នាក់ដោយមិនចំណាយប្រាក់