ខ្សែបម្រើ Sofyan Amrabat ចង់ផ្ទេរទៅកាន់ក្លឹបយក្សមួយនៅអេស្ប៉ាញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato.net បានអោយដឹងថាតារាឆ្នើមម៉ារ៉ុក Sofyan Amrabat កំពុងជម្រុញអោយមានការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ។ បើតាមប្រភពដដែរ បានអោយដឹងថាក្លឹបបម្រើក្លឹប Fiorentina រូបនេះ​កំពុងសម្លឹងឃើញការផ្ទេរដ៏ធំមួយក្នុងអាជីពរបស់គាត់ ហើយក្លឹប Barcelona ជាគោលដៅរបស់ខ្សែបម្រើរូបនេះ។

គួរបញ្ជាក់ក្លឹបនៅអេស្ប៉ាញមួយនេះ ក៏ចង់ចុះហត្ថលេខារកគាត់ដែរ ប៉ុន្តែមិនមានអ្វីជោគជ័យនោះទេ ដោយសារតែពាក្យចចាមអារាមនេះ កើតឡើងនៅថ្ងៃចុងក្រោយនៅទីផ្សាដោះដូរកីឡាករ។

ប៉ុន្តែនៅរដូវក្តៅនេះ Xavi អាចនឹងសម្លឹងមើលទៅការស្ថានភាពរបស់កីឡាករ Amrabat៕

Previous articleក្លឹបមួយនេះ បដិសេធក្នុងការផ្ទេរយក Mason Mount
Next articleមែន ឫទេ? Messi អាចត្រលប់ទៅលេងនៅក្លឹបចាស់របស់ខ្លួនវិញ