ដោយសារតែមូលហេតុនេះ… Dortmund ប្រហែលមិនអាចផ្ទេរយក Sancho ជាអចិន្ត្រៃយ៍នោះទេ

បរទេស៖ ទោះបីជាបានវិលត្រលប់ទៅកាន់ក្លឹប Borussia Dortmund ក៏ដោយ ក៏ក្លឹបនៅ Bundesliga ទំនងជាមិនចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។

JADON SANCHO BORUSSIA DORTMUND

លោក Sebastian Kehl នាយកផ្នែកកីឡារបស់ក្លឹប Dortmund បានប្រាប់ទៅកាន់ Sky 90 អោយដឹងថា៖ “តើអ្វីនឹងកើតឡើងនៅរដូវក្តៅ? ពួកយើងនឹងឃើញ។ ជាការពិតណាស់ ឪកាសដែល Sancho អាចលេងអោយ Dortmund នៅរដូវកាលក្រោយគឺវាខ្ពស់ណាស់។ វាមិន​មាន​លទ្ធភាព​ក្នុង​ទម្រង់​សេដ្ឋកិច្ច​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​យើង ដើម្បី​ធានា​នូវ​ជម្រើស​ក្នុង​ការ​ទិញ​នោះ​ទេ”៕

Previous articleលោក Klopp សម្លឹងចង់បានកីឡាកររបស់ក្លឹប Newcastle ម្នាក់
Next articleក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍ចង់ផ្ទេរយក Kimmich នៅខែមករានេះ