Jordan Henderson ត្រូវចាំអោយដល់ពេលមួយនេះ ទើបក្លឹប Al-Ettifaq អនុញ្ញាតអោយចាកចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Al-Ettifaq នឹងមិនអនុញ្ញាតអោយកីឡាករ Jordan Henderson ចាកចេញពីក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅក្នុងទីផ្សារដោះដូរនាខែមករានេះទេ ដោយអាចត្រូវរង់ចាំរហូតដល់ចប់រដូវកាលនេះ។

Jordan Henderson Al-Ettifaq 2023-24

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានចាប់អារម្មណ៍ដោយក្លឹប Ajax និង Juventus ប៉ុន្តែក្លឹបនៅអារ៉ាប៊ីសាអូឌីតនឹងមិនអនុញ្ញាតអោយកីឡាករនេះវិលត្រលប់ទៅអឺរ៉ូបនៅខែនេះទេ។ ខាងក្លឹបមានផែនការក្នុងការជួបជាមួយកីឡាករនៅថ្ងៃខាងមុខ ដើម្បីប្រាប់អំពីការសម្រេចចិត្តរបស់ពួកគេ៕

Previous articleFulham ពិចារណាយកអតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Man Utd និង Chelsea មកអង់គ្លេសវិញ
Next articleអនាគតរបស់ Renato Sanches ដូចទូកនៅកណ្តាលសមុទ្រ ក្រោយមានរឿងនេះកើតឡើង