បើចង់បានខ្សែការពារ Barca រូបនេះ!! Man Utd ត្រូវហ៊ានចំណាយប្រាក់ ៨០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍មកថាបានសាកសួរអំពីខ្សែការពារ Ronald Araujo របស់ក្លឹប​ Barcelona ដែលកំពុងត្រូវបានក្លឹប Bayern Munich ចង់បានផងដែរ។

Ronald Araujo Barcelona 2023-24

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បានប្រាប់ទៅកាន់ក្លឹបអង់គ្លេសមួយនេះថា ពួកគេនឹងទាមទារថ្លៃប្រមាណ ៨០លានអឺរ៉ូសម្រាប់ការផ្ទេរមួយនេះ។ ខណៈខាងកីឡាករចង់បន្តស្នាក់នៅជាមួយក្លឹបទៀត៕

Previous articleMan Utd សម្លឹងចង់បានខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Sociedad
Next articleErik ten Hag សម្លឹងចង់បានខ្សែការពារម្នាក់របស់ក្លឹប Chelsea