លេងល្អដ៏ថ្នាក់ក្លឹបនៅអង់គ្លេស ប្រជែងគ្នាចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea បានចូលរួមប្រយុទ្ធនិងក្លឹប Tottenham Hotspur ក្នុងការចុះហត្ថលេខាយកខ្សែការពារ Alessandro Bastoni របស់ក្លឹប Inter Milan នៅរដូវក្តៅនេះ។

ក្លឹបតោខៀវបានបញ្ជាក់ថាខ្សែការពារអ៊ីតាលីរូបនេះជាគោលដៅរបស់ក្លឹបនៅរដូវក្តៅ ហើយខ្លួននឹងត្រូវប្រកួតប្រជែងជាមួយនឹង Tottenham ក្នុងការចុះកុងត្រាយកកីឡាករវ័យ ២៣ឆ្នាំរូបនេះ។

គួរបញ្ជាក់ថាកុងត្រារបស់ Bastoni នឹងចប់នៅរដូវក្តៅឆ្នាំ២០២៤ ហើយក្លឹប Inter អាចនឹងបង្ខំលក់គាត់ ប្រសិនក្លឹបមិនអាចបន្តកុងត្រាថ្មីជាមួយបាន៕

Previous articleReece James អាចជាគោលដៅរបស់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ
Next articleAnsu Fati អាចនឹងទៅចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ ដោយសារតែ