អ្នកចាត់ការក្លឹប Forest ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Nottingham Forest ត្រៀមក្នុងការប្រជែងជាមួយនឹងក្លឹប Napoli និង Roma ក្នុងការប្រជែងយកខ្សែការពារ Trevoh Chalobah របស់ក្លឹប Chelsea។ កីឡាករវ័យ​ ២៤ឆ្នាំរូបនេះធ្លាប់បានធ្វើការបដិសេធសំណើររបស់ក្លឹប Nottingham Forest ម្តងហើយកាលពីរដូវក្តៅ ប៉ុន្តែក្លឹបនៅ Premier League មួយនេះនៅតែបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារនេះដដែរ។

Trevoh Chalobah Chelsea 2023-24

គេជឿថាកីឡាករ Chalobah ចង់បន្តស្នាក់នៅ Premier League ដែលអាចឃើញ Forest ជាជម្រើស ហើយបដិសេធក្លឹប Napoli និង Roma ដែលចុះហត្ថលេខាយកគាត់ ដោយកីឡាកររំពឹងថានឹងចាកចេញនៅខែមករា៕

Previous articleDe Rossi នឹងមកជំនួសកន្លែងរបស់ Mourinho ដែលត្រូវបានក្លឹប Roma បណ្តេញចេញ
Next articleValencia ចង់បានខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្លឹប​ Real Madrid