Unai Emery និយាយពីកត្តាមួយចំនួនដែលត្រូវគិត មុននឹងសម្រេចចិត្តផ្ទេរយក Paulo Dybala

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Dean Jones បានអោយដឹងថាឥលូវនេះក្លឹប Aston Villa កំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកតារាឆ្នើម Paulo Dybala របស់ក្លឹប AS Roma។

dybala roma

លោក Jones បាននិយាយនៅក្នុង Give Me Sport ថា៖ “កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរ Dybala ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយច្បាស់ណាស់ថាអ្នកគាំទ្រក្លឹប Villa ក៏ចង់អោយវាកើតឡើងដូចគ្នា ប៉ុន្តែលោក Emery និងក្រុមការងារជ្រើសរើសកីឡាករត្រូវមានការប្រុងប្រយ័ត្នខ្លាំងណាស់ ប្រសិនបើពួកគេចង់ បន្តធ្វើអ្វីមួយដែលជាការសមហេតុផលត្រឹមត្រូវ ហើយគាត់សាកសមទៅទម្រង់លេងរបស់ក្លឹបដែរ ឫទេ។ គាត់ជាកីឡាករដែលអស្ចារ្យម្នាក់ ប៉ុន្តែអ្នកមិនត្រូវការចំនុចនេះធ្វើជាហេតុផលសមរម្យនោះទេ សូម្បីតែកំណត់ត្រារបួសរបស់គាត់ក៏ត្រូវយកមកធ្វើការពិចារណាផងដែរ។ គាត់បានខកខានការប្រកួតជាច្រើន”៕

Previous articleកីឡាករ Sergio Reguilon ត្រៀមក្នុងការទៅចូលរួមជាមួយក្លឹបថ្មី
Next articleលោក Roy Hodgson ជម្រុញអោយក្លឹប Crystal ពិចារណាផ្ទេរយកកីឡាករ Man City ម្នាក់នេះ