Erik ten Hag នៅតែចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Ajax ដដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាលោក Erik ten Hag មានបំណងចង់ចុះហត្ថលេខាយកកីឡាករ Brobbey នៅទីផ្សារដោះដូរនារដូវរងានេះ។

រឿងរវាង Brobbey និង Man Utd បានក្លាយជាប្រធានបទក្តៅតាំងពីការដោះដូរនារដូវក្តៅមុនមកម្ល៉េស។ ហើយភាគីទាំង ២ ក៏មិនបានកាត់ផ្តាច់ការទំនាក់ទំនងគ្នាផងដែរ។ ភាគីទាំង ២ មានការវាយតម្លៃខ្ពស់ចំពោះគ្នាទៅវិញទៅមក។

Ajax loan Brian Brobbey from RB Leipzig

ហើយរឿងមួយនេះ វាអាចនឹងក្លាយជាប្រធានបទក្តៅជាថ្មីនៅរដូវក្តៅក្រោយ ប្រសិនជាលោក Ten Hag បន្តធ្វើជាគ្រូបង្វឹករបស់ Man Utd។ ខាងក្លឹប Ajax មិនចង់លក់គាត់នាពេលនេះទេ ដោយកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ ២០២៧។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៣គ្រាប់ និង Assist ៤ដង សម្រាប់ការបង្ហាញខ្លួន ២៥ប្រកួត៕

Previous articleMan Utd និង Chelsea ចង់បានកីឡាកររបស់​ RB Leipzig ដែលមានតម្លៃផ្តាច់កុងត្រា ៥០លានអឺរ៉ូ
Next articleខ្សែការពារ Jorrel Hato ត្រៀមនឹងធ្វើរឿងនេះ ចំពោះក្លឹប Ajax