Xavi ចង់បានខ្សែបម្រើវ័យ ១៧ឆ្នាំរបស់ក្លឹប Liam Brazier

បរទេស៖ ក្លឹប Barcelona កំពុងតាមប្រមាញ់យកកីឡាករវ័យក្មេង Liam Brazier របស់ក្លឹប Port Vale បើទោះបីជាកីឡាករវ័យ ១៧ ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនក្នុងក្រុមដំបូងបានបីដងក៏ដោយ។

Moby on X: "Liam Brazier (17) at Port Vale is being chased by 12-13 clubs with BVB the front runner. They will probably flip him like Sancho if they can sign him

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាកីឡាករ Brazier បានក្លាយជាប្រធានបទសម្រាប់អ្នកតាមមើលរបស់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់នៅក្រុមយុវជនរបស់ក្លឹប Port Vale។ ខ្សែបម្រើរូបនេះបានធ្វើអោយគ្រូបង្វឹកលោក Andy Crosby ចាប់អារម្មណ៍យ៉ាងខ្លាំង និងបានបង្ហាញខ្លួននៅក្នុងក្រុមឈុតធំសម្រាប់ការប្រកួត EFL។ កីឡាករ Brazier ក៏បានធ្លាប់ប្តូរចូលលេងក្នុងការប្រកួតជាមួយនឹងក្លឹប Crewe នៅនាទីទី៩២ ដែលជាការបង្ហាញខ្លួនដំបូង។ បន្ទាប់​មក គាត់​បាន​បន្ត​ជា​កីឡាករ​បម្រុង​ពេល​ប៉ះ Newcastle U21s និង Wrexham៕

Previous articleWest Ham នឹងផ្ទេរយកកីឡាកររបស់ Leverkusen ដោយប្រើតម្លៃបំបែកកំណត់ត្រារបស់ក្លឹប
Next articleច្បាស់ៗ ក្រោយភ្នាក់ងាររបស់ Anthony Martial ចេញមកបញ្ជាក់អំពីអនាគតរបស់គាត់