ខាង Arsenal ចេញមកបញ្ជាក់ជុំវិញព័ត៌មានទិញយកខ្សែប្រយុទ្ធរូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មិនបានខិតជិតក្នុងការចុះហត្ថលេខាយកអតីតតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Karim Benzema ដែលពេលនេះគាត់ចង់ចាកចេញពីក្លឹប Al-Ittihad នៅ Saudi Pro League នាខែមករានេះ។

Karim Benzema Al-Ittihad

អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថា ខណៈពេលដែល Benzema ចង់វិលត្រលប់មកកាន់តំបន់អឺរ៉ុបវិញនៅក្នុងខែនេះ ខាងក្លឹបកាំភ្លើងធំក៏មិនមានបើកការចរចាជាមួយនឹងកីឡាករខាងលើនោះទេ៕

Previous articleដល់កម្រិតហើយ!! ទើបកីឡាករម្នាក់នេះចង់ចាកចេញពីក្លឹបតែម្តង
Next articleមិនអោយខ្ចីជើង ប៉ុន្តែ Newcastle ព្រមលក់ផ្តាច់អោយក្នុងតម្លៃ…!