កីឡាករ Lucas Bergvall សម្រេចចិត្តចោល Barca ហើយមកចូលរួមជាមួយក្លឹបនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឆក់យកការផ្ទេរកីឡាករ Lucas Bergvall ពីខាងក្លឹប Barca បានសម្រេចហើយ។

ខាងក្លឹប Spurs បានព្យាយាមក្នុងការឆក់យកមួយនេះតាំងពីថ្ងៃចន្ទមក ហើយពួកកេបានទទួលភ្លើងខៀវពីកីឡាករ Bergvall ក្នុងការមកចូលរួមជាមួយក្លឹបនៅរដូវក្តៅ។ ខាងក្លឹប Barcelona មានការនិយាយព្រមព្រៀងជាមួយនឹងក្លឹប Djugarden មែន ប៉ុន្តែក្លឹប Spurs បានផ្តល់អោយនៅតម្លៃ ១០លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ដើម្បីអាចឆក់យកការផ្ទេរកីឡាកររូបនេះ។

Transfer tug of war! Swedish wonderkid Lucas Bergvall to choose between  Barcelona & Tottenham with Djurgardens set to rake in record fee | Goal.com

កីឡាករ Bergvall បានជូនដំណឹងទៅកាន់ក្លឹប Barca ហើយថាគាត់នឹងចុះហត្ថលេខាជាមួយនឹងក្លឹប Spurs ចំណែកការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃសុក្រ។ កីឡាករ Bervall បានចុះហត្ថលេខាជាមួយក្លឹប Spurs កាលពីចុងសប្តាហ៍ ប៉ុន្តែគាត់នឹងទៅចូលរួមជាមួយនឹងក្លឹប Tottenham នៅខែកក្កដា ឆ្នាំ២០២៤ ដែលវាជាផ្នែកមួយនៃលក្ខខណ្ឌក្នុងកុងត្រា៕

Previous articleការផ្ទេរកីឡាករ Rafa Mir ទៅកាន់ក្លឹប Valencia ត្រូវបានបរាជ័យ ដោយសារតែមូលហេតុនេះ
Next articleការចំណាយសម្រាប់ទីផ្សារដោះដូរខែមករារបស់ Premier League គឺធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ