ខ្សែការពាររបស់ក្លឹប Juventus កំពុងស្ថិតនៅក្នុងបញ្ជីដែលក្លឹប Man Utd ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Juventus កីឡាករ Gleison Bremer សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

កីឡាករ Bremer មានវ័យ ២៦ឆ្នាំ មានតម្លៃផ្ទេរប្រមាណ ៤៤លានអឺរ៉ូពេលដែលក្លឹប Juventus ទិញយកគាត់មកពីក្លឹប Torino កាលពីឆ្នាំ២០២២។ កីឡាករសញ្ជាតិប្រេស៊ីលនេះរូបនេះបានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅ Serie A ដែលបានធ្វើអោយមានការចាប់អារម្មណ៍អំពីក្លឹប Chelsea និង Tottenham កាលពីទីផ្សារដោះដូរកន្លងមក។

Bremer Thuram Inter Juventus Serie A

ក្លឹប United ចង់បានកីឡាករ Bremer មកធ្វើការពង្រឹងនៅតំបន់ការពាររបស់ខ្លួន ពីសេសជាមួយនឹងឪកាសដែលកីឡាករមួយចំនួនរួមមាន Jonny Evan, Raphael Varane និនង Harry Maguire ដែលអាចនឹងចាកចេញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus អាចទាមទារនៅតម្លៃផ្ទេរប្រមាណ ៧០លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាករ Bremer៕

Previous articleក្លឹប Arsenal បង្ហើបតម្លៃខ្លួនរបស់កីឡាករឆ្នើម Bukayo Saka
Next articleកីឡាករ Luis Suarez បង្ហើបអំពីការចូលនិវត្តន៍របស់ខ្លួន