ក្លឹបមួយនេះនៅតែចិញ្ចឹមចិត្ត ចង់បាន Moises Caicedo របស់ Brighton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាបន្ទាប់ក្លឹប Brighton បានបដិសេធចំពោះសំណើរសុំទិញរបស់ក្លឹប Arsenal ទៅលើកីឡាករ Moises Caicedo នៅតម្លៃ ៧០លានផោន។ ស្រាប់តែពេលក្លឹប Arsenal នៅតែចង់បានរូបគាត់ដដែរ ដើម្បីមកចូលរួមជាមួយនឹងខ្លួន។

គួរបញ្ជាក់ថាកីឡាកររូបនេះបានបន្តកុងត្រាថ្មីជាក្លឹប Brighton ដល់ឆ្នាំ២០២៧ កាលពីខែមីនាកន្លងទៅ ដោយក្នុងនោះក៏មានជម្រើសបន្ថែមកុងត្រាមួយឆ្នាំទៀតផងដែរ។ ប៉ុន្តែកត្តានេះមិនបានធ្វើអោយក្លឹបកាំភ្លើងធំអស់ចិត្តនោះទេ ពួកគេនៅតែជឿជាក់ថាក្លឹប Brighton នឹងអោយ Caicedo ចាកចេញក្នុងតម្លៃ ៧០លានផោននៅពេលចប់រដូវកាល៕

Previous articleមិនត្រឹមតែ Luis Enrique!! ប៉ុន្តែបុរសម្នាក់នេះ ក៏បានជួបពិភាក្សាជាមួយ Chelsea ដែរ
Next articleក្លឹបនៅអង់គ្លេសមួយចង់បានខ្សែបម្រើ Atletico Madrid រូបនេះ